Tuesday, September 27, 2016

ឈ្មោះរុក្ខជាតិនៅកម្ពុជា Name of Plants in Cambodia

២៣១. ចំប៉ា Miehelia champaca
២៣២. ស្ពឺ Averrhoa carambola
២៣៣. ម្លិះ Jasminum sambac
២៣៤. ននោងជ្រុង Luffa acutangula
២៣៥. ឈូក Nelumbo nucifera
២៣៦. តើយ Pandanus amaryllifolius
២៣៧. កន្តួត Phyllanthus acidus
២៣៨. រមៀត Curcuma longa
២៣៩. រំដេង Alpinia galanga
២៤០. ពន្លៃ Zingiber montanum

Tuesday, September 13, 2016

ឈ្មោះរុក្ខជាតិនៅកម្ពុជា Name of Plants in Cambodia

២២១. គ្រាំពុក Tamilnadia uliginosa
២២២. វល្លិ៍ចា ( ក្រហម ) Butea superba
២២៣. សណ្ដាន់ Garcinia schomburgkiana
២២៤. កញ្ជើបាយដាច Capparis micracantha
២២៥. ត្របែក Psidium guajava
២២៦. ទទឹម Punica granatum
២២៧. ដើមស្នួល Dalbergia nigrescens
២២៨. ម្រុំ Moringa oleifera
២២៩. ក្លាំពូ Syzygium aromaticum
២៣០. ជីប្រហើរ Ocimum basilicum

Saturday, September 10, 2016

ឈ្មោះរុក្ខជាតិនៅកម្ពុជា Name of Plants in Cambodia

២១១. ទ្រនំព្រះរាម ( ស្បៃនាងសីតា ) Platycerium holttumii
២១២. ដើមចា Butea monosperma
២១៣. បន្លាព្រំ Carissa spinarum
២១៤. ហៃសាន Senna garrettiana
២១៥. សំរោង Sterculia foetida
២១៦. ម៉ៃសាក់ Tectona grandis
២១៧. ប្រទាលនាងល័ក្ខ Tradescantia spathacea
២១៨. យីហ៊ុប Magnolia coco
២១៩. ផ្កាក្រដាស Boungainvillea glabra
២២០. សម្រង Scaphium scaphigerum

Friday, September 9, 2016

ឈ្មោះរុក្ខជាតិនៅកម្ពុជា Name of plants in Cambodia

២០១. ដើមជើងចាប Dasymaschalon lomentaceum
២០២. ព្រាលប្រើស Colona auriculata
២០៣. ដើមបាយក្ដាំង ( ផ្កាក្រហម ) Leea indica
២០៤. កញ្ជាន់អាចម៍ជ្រូក Urena lobata
២០៥. ដើមគ Ceiba pentandra
២០៦. ដើមធ្លក Parinari anamensis
២០៧. ថ្នឹង Aganonerion polymorphum
២០៨. ត្រសិត Scleria levis
២០៩. អាចម៌ឆ្ពឹស Typhonium trilobatum
២១០. ដើមប្រិច ឬ ព្រិច Melientha suavis

Saturday, August 20, 2016

ឈ្មោះរុក្ខជាតិនៅកម្ពុជា Name of Plants in cambodia

១៨១. ឃ្លេ Cudrania tricuspidata
១៨២. ចង្រ្កង់ស្វា Crotalaria striata
១៨៣. ដើមត្បាល់កិន Abutilon indicum
១៨៤. ប៉េងប៉ោះស្រោម Physalis angulata
១៨៥. ប្រទាលរលេះជើងក្ដាម Euphorbia tirucalli
១៨៦. ផ្ការំយោល Hibiscus rosa-sinensis
១៨៧. ពុកមាត់ឆ្មា Orthosiphon stamineus
១៨៨. រកា Bombax malabaricum
១៨៩. វល្លិ៍សាវម៉ាវ Passiflora foetida
១៩០. វល្លិ៍ដោះគុន ( មានផ្កាពណ៌ស ) Tetracera loureiri
១៩១. វល្លិ៍ដោះគុន ( មានផ្កាពណ៌ក្រហម ) Tetracera indica
១៩២. ស្មៅជើងក្រាស់ Eleusine indica
១៩៣. ស្នាយ Streblus usper
១៩៤. កំពីងរាជ Sandoricum keetjape
១៩៥. ស្មៅថ្នក់ទឹក ( មានផ្កាពណ៌លឿង ) Xyris indica
១៩៦. ម្រះព្រៃ Momordica charantia
១៩៧. ប៉ះខ្លប ឬ ប៉ះក្រាប Mimosa pudica
១៩៨. ល្ងៀង Cratoxylum formosum
១៩៩. ចេកទេស Canna indica
២០០. ដើមស្ទាវ Trema orientalis

Monday, July 18, 2016

ឈ្មោះរុក្ខជាតិនៅកម្ពុជា Name of Plants in Cambodia

១៦១. ទៀបបាយ Annona squamosa
១៦២. ពពេចចង្វា Wrightia religiosa
១៦៣. ស្មាច់ Syzygium gratum
១៦៤. ល្វាតូច Ficus racemosa
១៦៥. ក្រខុបព្រៃ Flacourtia indica
១៦៦. កន្តួតព្រៃ Phyllanthus emblica
១៦៧. បេង Afzelia siamica
១៦៨. បង្គី Croton crassifolius
១៦៩. ត្រឡឹងតឹង Averrhoa bilimbi
១៧០. វល្លិ៍ដែក Lygodium flexuosum
១៧១. ព័ន្ធធ្លុង Helicteres isora
១៧២. ចាហួយ Curcuma parviflora
១៧៣. ស្មៅទុំហូ Gomphrena celosioides
១៧៤. វល្លិរមៀត Arcangelisia flava
១៧៥. ផ្ទឺ Zingiber zerumbet
១៧៦. ភ្នំភ្នែង Hymenocardia wallichii
១៧៧. កំពីងពួយ Jassiaea repens
១៧៨. វល្លិ៍ផោម Paederia tomentosa
១៧៩. កន្ទ្រាំងហែ ឬ កន្ទាំងហែ Polygonum cuspidatum
១៨០. កបិលភ័ស្ដ Kalanchoe pinata

Saturday, June 18, 2016

ឈ្មោះរុក្ខជាតិនៅកម្ពុជា Name of Plants in Cambodia

141. ត្រាង Ficus benghalensis
142. ស្លាបចង្វាគោក Plantago major
143. បាយម៉ាត Blumea balsamifera
144. ត្រថុក Cheilocostus speciosus
145. ចុងអំបុក Rhinacanthus nasutus
146. ម្ជុលពេជ្រ Barleria lupulina
147. សង្រែកនាងមេទ្រី Aristolochia tagala
148. ម្កាក់ព្រៃ Spondias pinnata
149. តង្កៀបក្ដាម Antidesma ghaesembilla
150. វល្លិ៍ជណ្ដើរស្វា Bauhinia scandens
151. វល្លិ៍អង្គុញ Entada phaseoloides
152. ចិត្រមូលភ្លើង ( ផ្កាស ) Plumbago zeylanica
153. ចិត្រមូលភ្លើង ( ផ្កាក្រហម ) Plumbago indica
154. អំបែងថ្ងៃ Schoutenia ovata
155. ក្រសាំង Feroniella lucida
156. វល្លិ៍ត្អើក Merremia hederacea
157. ចំបក់ Irvingia malayana
158. ខ្ញែតាអៀប Mucuna pruriens
159. កប្បាស Gossypium hirsutum
160. ពុកមាត់ឆ្មា Orthosiphon aristatus

Thursday, June 16, 2016

គ្រាំពុក អំពុក

ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Divine Jasmine, Tamilnadia
ឈ្មោះថៃ៖ ตะลุมพุก
ឈ្មោះរុក្ខសាស្ដ្រ៖ Gardenia uliginosa Retz. ( synonyms: Randia uliginosa Poir.)
ឈ្មោះអំបូរ៖ Rubiaceae
... ជារុក្ខជាតិម្យ៉ាងដែលមានស្លឹក ដុះជាកញ្ចុំតាមចុងមែក ហើយតាមមែកនិងដើមមានបន្លា ។
+ ផ្នែកប្រើប្រាស់: ឫស ខ្លឹម ផ្លែ។
++ គុណប្រយោជន៍
- (ឫស+ ខ្លឹម) ស្ងោរផឹកជំនួយដល់់ឈាម កែអាការៈឈឺចុករោយពេញប្រាណ។
- ( ឫស + ផ្លែ) កែរោគរាគ រាគមួលមានសំបោរ។

Wednesday, June 15, 2016

ឈ្មោះរុក្ខជាតិនៅកម្ពុជា Name of Plants in Cambodia

121. ច្រាច់ Monochoria vaginalis
122. ឈ្លីក Terminalia elliptica
123. ក្រូចព្រៃ Atalantia monophylla
124. បាតឃ្លោក Croton tiglium
125. ច្រនៀង Dolichandrone serrulata
126. វល្លិ៍ប្រេង Derris scandens
127. ស្មៅក្រវាញជ្រូក Cyperus rotundus
128. ថ្កុល Mimusops elengi
129. រំដួល Melodorum fruticosum
130. វល្លិិ៍ជុយ Streptocaulon juventas
131. ធ្មេញត្រី Phyllanthus reticulatus
132. សុក្រម ឬ សុក្រំ Xylia xylocarpa
133. រៃទឹក Homonoia riparia
134. វល្លិ៍គុយ Willughbeia edulis
135. តាឡាត់ Canarium album
136. ស្រងែ Oryza rufipogon
137. ប៉ប្រក Drynaria quercifolia
138. ដង្កោ Diospyros rhodocalyx
139. ពង្រ Schleichera oleosa
140. មមាញ Cleome gynandra

Sunday, June 12, 2016

ឈ្មោះរុក្ខជាតិនៅកម្ពុជា Name of Plants in Cambodia

101. លំពែងព្រះរាម Cymbidium aloifolium
102. រង្គ Grcinia hanburyi
103. រាក់ Calotropis gigantea
104. យុផ្កា Oxyceros horridus
105. ចន្ទល់ភ្នំ Marsilea quadrifolia
106. ម្អម Limnophila geoffrayi
107. មមាញខ្មោច Cleome viscosa
108. ភ្ញាយ៉ា Naringi crenulata
109. ភ្លាំង Glycosmis pentaphylla
110. ពោតបារាំង Abelmoschus esculentus
111. ពោន Lannea coromandelica
112. ផ្ទីថ្ម Trianthema portulacastrum
113. ផ្កាម៉ោងបួន Mirabilis jalapa
114.ភ្លៅមាន់ ឬ បាយបបរ Hibiscus sagittitolius
115. ស្មៅប្រមោយដំរី Heliotropium indicum
116. អង្គាបុស្ប Millingtonia hortensis
117. ដីប្លី Piper longum
118. កំភ្លឹង Crinum asiaticum
119. បាយក្រញេញ Melastoma malabathricum
120. ទ្រនំបង្គួយ Dendrolobium lanceolatum

Tuesday, May 31, 2016

ឈ្មោះរុក្ខជាតិនៅកម្ពុជា Name of Plants in Cambodia

81. អញ្ចាញ Gmelina asiatica
82. អំព្រំប្រែកាយ Phyllodium pulchellum
83. អង្កាញ់ Senna siamea
84. អង្គាដី Sesbania grandiflora
85. អង្កោល Alangium salvifolium
86. ស្វាត Caesalpinia bonducella
87. សម៉ Terminalia chebula
88. ស្លែងដងដឹង Gloriosa superba
89. ស្លាបចង្វាទឹក Alisma plantago
90. ស្មៅអណ្ដាតគោ Achyranthes aspera
91. ស្បូវភ្លាំង Imperata cylindrica
92. សង្កែ Combretum quadrangulare
93. សម្បួរមាស Acacia farnesiana
94. ស្មៅស្លាបទា Commelina communis
95. ស្នោ Sesbania javanica
96. ស្បៃរឿង Tagetes erecta
97. ស្មៅប្រមាត់មនុស្ស Andrographis paniculata
98. វល្លិ៍សាមសិប Asparagus cochinchinensis
99. វល្លិ៍បណ្ដូលពេជ្រ Tinospora crispa
100. វល្លិ៍ត្រដិត Cayratia trifolia

Sunday, May 29, 2016

ឈ្មោះរុក្ខជាតិនៅកម្ពុជា Name of plants in Cambodia

61. ទន្លា ឬ ជន្លា Crateva nurvala
62. ថ្ងាន់ Crateva religiosa
63. ត្រស់ Combretum trifoliatum
64. ស្មៅប្រមាត់មេឃ Phyla nodiflora
65. ស្មៅប្រមាត់ដី Glinus oppositifolius
66. ចាក Nypa fruticans
67. ស្មៅរំលត់ភ្លើង Emilia sonchifolia
68. ក្បាលរុយ Vernonia cinerea
69. កកោះ Goledupa cochinchinensis
70. មាក់ក្លឿ Diospyros mollis
71. ពោះអំបែង Cardiospermum halicacabum
72. បែកផ្សែង ឬ ម្រះព្រៅខ្មោច Hyptis suakeolens
73. កន្ទ្រាំងបាយស ( ញី ) Sida rhombifolia
74. កន្ទ្រាំងបាយស ( ឈ្មោល ) Sida acuta
75. បុសនាគ Mesua ferrea
76. កណ្ដៀង Hydrolea zeylanica
77. វល្លិ៍ច្រវាក់ចោរ Cissus quadrangularis
78. ក្ទម្ពទឹក Mitragyna diversifolia
79. ខ្វាវ Haldina cordifolia
80. កក់ក្ដាម Kyllinga monocephala

Wednesday, May 25, 2016

ឈ្មោះរុក្ខជាតិនៅកម្ពុជា Name of plants in Cambodia

41. ច្រេស Albizza lebbek
42. ជន្លាស់ដៃ Euphorbia triandra
43. ចន្ទន៍គិរី ឬ អំពិលបារាំង Samanea saman
44. ស្នាយបន្លាក្រូច Streblus ilicifolius
45. ជន្លូស ឬ ដូនកាយ Lepisanthes rubiginosa
46. អំពិលប្រក់ផ្លែ Phyllanthus urinaria
47. រុន Schumannianthus dichotomus
48. ម្ជូរល្មម ឬ ថ្នឹងបារាំង Hibiscus sabdariffa
49. ចែង Niebuhria mucronata
50. សណ្ដែកខ្មោច Phaseolus lathyroides
51. ទន្ទ្រានខេត្ត Eupatorium odoratum
52. ធ្នង់ Pterocarpus macrocarpus
53. ព្នៅ Aegle marmelos
54. សង្ឃ័រ Zizyphus oenoplia
55. ផ្ទីអាចម៍មាន់ Amaranthus viridis
56. កន្លើតចក Vernonia Elliptica
57. ញព្រៃ Morinda coreia
58. រាំងទឹក Barringtoria actargula
59. ក្របៅ Hydnocarpus anthelminthicus
60. វល្លិ៍ជន្លង់ Basella alba

Tuesday, May 24, 2016

ឈ្មោះរុក្ខជាតិនៅកម្ពុជា Name of plants in cambodia


21. លាំងជៃដំរី Buchanania reticulata
22. ក្រឡាញ់ Dialium cochinchinensis
23. កណ្ដឹងដំរី Khaya senegalensis
24. ត្អួរត្មាត ឬ ចង្អួរត្មាត Vitex pinnata
25. ពុំពែន Cerbera odollam
26. ស្គួយ Coix lacryma-jobi
27. ត្រមូងសេក Suregada multiflora
28. ស្មាក្របី Knema corticosa
29. ត្រសេក Peltophorum pterocarpum
30. រវៀង Catunaregam tomentosa
31. ពួចអួល Rhodamnia dumetorum
32. ពេជ្រសង្វា Drypetes cambodica
33. មីងមាង Diospyros ehretioides
34. ឪឡឹកដើម Crescentia cujete
35. ក្រូចទ្រើង Passiflora edulis
36. ស្ពង់ Tetrameles nudiflora
37. ផ្អាវ Licuala spinosa
38. ប្រស់ស្វា Keampferia galanga
39. រលួសបាយ Erythrina indica
40. ស្មៅកន្ត្រើយ Chrysopogon aciculatus

Monday, May 23, 2016

ឈ្មោះរុក្ខជាតិនៅកម្ពុជា Name of plants in Cambodia

១. អូញម៉ូញ Cassia grandis
២. ដំឡូងមី Manihot esculenta
៣. ជ្រៃក្រឹម Ficus benjamina
៤. កន្ទេចអាល Caportea interupta
៥. វលិ៍យាវ Tiliacora triandra
៦. ក្រាយស Albizzia thorelli
៧. អំពោះ Connarus cochinchinensis
៨. ពពាលខែ Terminalia bialata
៩. ពព្លា Grewia paniculata
១០. អំពិលដីផ្កាលឿង Oxalis corniculata
១១. ឃ្លោក Langenaria siceraria
១២. អន្ទង់ស Eurycoma longifolia
១៣. អាប់ផ្ទក់ Olax scanden
១៤. ជីនាងវង Ocimum basilicum
១៥. ឆ្កែស្រែង Cananga latifolia
១៦. កន្ទ្រោក ឬ កន្ទ្រប Murraga koenigii
១៧. លឿងរាជ Cassia fistula
១៨. ក្រប៉ាញស Bruguiera cylindrica
១៩. វល្លិ៍មាស Cassytha filiformis
២០. បាយក្ដាំង Leca rubra

Thursday, May 12, 2016

វល្លិ៍ជន្លង់ ជន្លង់

ឈ្មោះជាភាសាអង់គ្លេស ឬសាមញ្ញ៖ Ceylon spinach
ឈ្មោះជាភាសាថៃ៖ ผักปลัง
ឈ្មោះរុក្ខសាស្ដ្រ៖ Basella alba Linn
ឈ្មោះអំបូរ៖ BASElACEAE
ជន្លង់
ដើម: ជាវល្លិមានកម្ពស់លូត 2-6ម៉ែត្រ ដើមរលើងនិងរំអិល
ស្លឹក: រាងមានពងក្រពើ(ខ្លះក៏រាងជាបេះដូង) ស្លឹកដុះរង្វើលតាមដើម
ផ្កា: ដុះលយទៅមុខតាមចន្លោះស្លឹក ឬចុងនៃត្រួយ
ផ្លែ: មានជាជួរឬជាកញ្ចុំជាប់នឹងទង
... ទីកន្លែង: ដុះតាមរបងផ្ទះ ដីទំនេរ ឬត្រូវគេដាំ។
++ ផ្នែកប្រើប្រាស់: ដើម ឫស ស្លឹក។
គុណសម្បត្តិ
- ស្លឹកជួយបម្រុងធាតុត្រជាក់នៃរាងកាយ បម្រុងកែវភ្នែក(បេតាឃេរ៉ូទីន) កែរោគរាគមួល។
- ផ្កា ជាថ្នាំជួយបន្ថយជាតិពុលក្នុងឈាម បំបាត់អាការៈឈឺក្បាល។
- ដើមទាំងមូល ជួយឲ្យឈាមត្រជាក់ រោគរលាកក្រពះ ពោះវៀនស្អិត បត់ជើងធូរ បញ្ចុះកម្តៅ ។
- ដើមនិងស្លឹក ជួយរំភាយខ្យល់ដោយសារ រោគឆ្អល់ពោះ បន្ថយអាការៈចុកណែនឆ្អល់ ដែលបង្កដោយបាក់តេរី។
(កម្រិតប្រើដើមទាំងមូល ដែលហាលស្ងួត 10-15ក្រាម/ថ្ងៃ ដាំផឹក)

Saturday, April 23, 2016

ទន្លា ជន្លា

ឈ្មោះរុក្ខសាស្ដ្រ: Crateva nurvala ( Lour. ) DC
ឬ Crateva magna ( Lour. ) DC
ឈ្មោះអង់គ្លេសឬសាមញ្ញ: Tree Leaved Caper, Baruna, Bonna Pithgola.
ឈ្មោះថៃ: กุ่มน้ำ
ឈ្មោះអម្បូរ: CAPPARACEAE
ជន្លា
ជារុក្ខជាតិមួយពួកស្រដៀងថ្ងាន់តែមានរូបរាងស្លឹកវែងជាងថ្ងាន់ហើយថ្ងាន់ដុះតាមទីខ្ពង់រាប ទួល ដំបូក ឬឯទន្លាភាគច្រើនតែងដុះនៅតាមមាត់បឹង ទន្លេ ស្ទឹង បឹង បួរ ជាដើម ។
គុណសម្បត្តិ
- សំបកដើម បំរុងរាងកាយ កែគ្រុនក្ដៅ ជួយបញ្ចេញញើស កែឫសដូងបាត កែរោគសើស្បែក ។
- ខ្លឹម ជួយបំរុងកម្លាំង កែរោគប្រមេះ កែចុករោយ ។
- ឫស កែអាការៈឈឺឆ្អល់ពោះ ។
- ស្លឹក កែត្អើក កែឫសដូងបាត កែឈឺតាមសរសៃ ។
- ផ្កា កែអាការៈឈឺភ្នែក ឈឺ ក ។

Friday, April 22, 2016

ដើមថ្ងាន់ ថ្ងាន់

ឈ្មោះរុក្ខសាស្ដ្រ: Crataeva religiosa forst.f.
ឬ Crateva adansonii DC
ឈ្មោះអង់គ្លេស ឬសាមញ្ញ: Sacred Barnar, Caper Tree,  Sacred Garlic pear
ឈ្មោះថៃ: กุ่มบก
ឈ្មោះអម្បូរ: CAPPARACEAE
ថ្ងាន់
ដើមរបស់វាអាចមានកម្ពស់ពី ៦ទៅ១០ម៉ែត្រ ស្លឹកឆែកៗជាបី មានផ្កាជាកញ្ចុំ ។ គេអាចយកស្លឹក ត្រួយ ផ្កា មកច្នៃជាជ្រក់ ឬអន្លក់ សម្រាប់ពិសាបាន ។
គុណសម្បត្តិ
- ស្លឹក ជួយបម្រុងបេះដូង ជួយបញ្ចញញើស ជួយបណ្ដេញខ្យល់ ។
- ស្លឹក យកមកដំ ឬពូតយកទឹកលាប កែរោគភ្លឺ កែពិសតាន ។
- សំបកដើម កែឈឺពោះ បម្រុងធាតុ សម្រួលបស្សាវៈ ។
- ខ្លឹម កែឫសដូងបាត ជួយបម្រុងលោហិត ។
- ផ្លែ ជួយកែអាការៈទល់លាមក ។

Thursday, April 14, 2016

ដើមត្រស់ ត្រស់

ឈ្មោះរុក្ខសាស្ដ្រ:  Combretum trifoliatum Vent
ឈ្មោះឣម្បូរ: COMBRETACEAE
ឈ្មោះឣង់គ្លេស ឬសាមញ្ញ: Swamp Bushwillow
ឈ្មោះថៃ: คดสัง เบนน้ำ
ដើមត្រស់ ជារុក្ខជាតិមួយប្រភេទដែលភាគច្រើនឃើញដុះតាមមាត់ទន្ល ស្ទឹង បឹង បួរ ជាដើម ...
+ ផ្នែកប្រើប្រាស់:  ដើម សំបក ឫស ។
++ គុណសម្បត្តិ
- ដើម ដាំផឹកជួយព្យាបាល រាគមួល ។
- សំបកដើម និងឫស ត្រាំជាមួយស្រាទុកពិសាជួយកែឣាការៈចុកសៀត ។
-ឫស ប្រើដុសលាបកែកមរមាស់

Monday, April 11, 2016

ស្មៅប្រមាត់មេឃ

០១- ឈ្មោះខ្មែរ៖ ស្មៅប្រមាត់មេឃ ស្មៅទប់ច្រាំង ស្មៅបាក់ឣំរែក
០២- ឈ្មោះឣង់គ្លេសឬ សាមញ្ញ៖ Lippia, Common Lippia , Turkey Tangle Fogfruit.
០៣- ឈ្មោះថៃ៖ หญ้าเกล็ดปลา
០៤- ឈ្មោះរុក្ខសាស្ដ្រ៖ Phyla nodiflora ( L. ) Greene
ឬ Lippia nodiflora Rich
០៤- ឈ្មោះឣម្បូរ៖ VERBENACEAE
+ផ្នែកប្រើប្រាស់: រុក្ខជាតិទាំងមូល ។
++ គុណសម្បត្តិ
យកដើមស្ងួត ចំនួនប្រមាណ ១០ ទៅ ១៥ក្រាមមកដាំផឹកជួយសម្រួលបស្សាវៈ កែការបត់ជើងតូចមានឈាម កែក្ឣក ។
+++គុណវិបត្តិ
ហាមប្រើចំពោះស្ដ្រីមានផ្ទៃពោះ ។

Saturday, April 9, 2016

ស្មៅប្រមាត់ដី

ស្មៅប្រមាត់ដីមានគុណប្រយោជន៍ដូចជា ៖

ជួយបំរុងធាតុ កែឈឺក្បាល ផ្ដាសាយ បំរុងទឹកប្រមាត់ កែរោគសើស្បែក និងរលាកហើមជាំ ។