Saturday, April 23, 2016

ទន្លា ជន្លា

ឈ្មោះរុក្ខសាស្ដ្រ: Crateva nurvala ( Lour. ) DC
ឬ Crateva magna ( Lour. ) DC
ឈ្មោះអង់គ្លេសឬសាមញ្ញ: Tree Leaved Caper, Baruna, Bonna Pithgola.
ឈ្មោះថៃ: กุ่มน้ำ
ឈ្មោះអម្បូរ: CAPPARACEAE
ជន្លា
ជារុក្ខជាតិមួយពួកស្រដៀងថ្ងាន់តែមានរូបរាងស្លឹកវែងជាងថ្ងាន់ហើយថ្ងាន់ដុះតាមទីខ្ពង់រាប ទួល ដំបូក ឬឯទន្លាភាគច្រើនតែងដុះនៅតាមមាត់បឹង ទន្លេ ស្ទឹង បឹង បួរ ជាដើម ។
គុណសម្បត្តិ
- សំបកដើម បំរុងរាងកាយ កែគ្រុនក្ដៅ ជួយបញ្ចេញញើស កែឫសដូងបាត កែរោគសើស្បែក ។
- ខ្លឹម ជួយបំរុងកម្លាំង កែរោគប្រមេះ កែចុករោយ ។
- ឫស កែអាការៈឈឺឆ្អល់ពោះ ។
- ស្លឹក កែត្អើក កែឫសដូងបាត កែឈឺតាមសរសៃ ។
- ផ្កា កែអាការៈឈឺភ្នែក ឈឺ ក ។

Friday, April 22, 2016

ដើមថ្ងាន់ ថ្ងាន់

ឈ្មោះរុក្ខសាស្ដ្រ: Crataeva religiosa forst.f.
ឬ Crateva adansonii DC
ឈ្មោះអង់គ្លេស ឬសាមញ្ញ: Sacred Barnar, Caper Tree,  Sacred Garlic pear
ឈ្មោះថៃ: กุ่มบก
ឈ្មោះអម្បូរ: CAPPARACEAE
ថ្ងាន់
ដើមរបស់វាអាចមានកម្ពស់ពី ៦ទៅ១០ម៉ែត្រ ស្លឹកឆែកៗជាបី មានផ្កាជាកញ្ចុំ ។ គេអាចយកស្លឹក ត្រួយ ផ្កា មកច្នៃជាជ្រក់ ឬអន្លក់ សម្រាប់ពិសាបាន ។
គុណសម្បត្តិ
- ស្លឹក ជួយបម្រុងបេះដូង ជួយបញ្ចញញើស ជួយបណ្ដេញខ្យល់ ។
- ស្លឹក យកមកដំ ឬពូតយកទឹកលាប កែរោគភ្លឺ កែពិសតាន ។
- សំបកដើម កែឈឺពោះ បម្រុងធាតុ សម្រួលបស្សាវៈ ។
- ខ្លឹម កែឫសដូងបាត ជួយបម្រុងលោហិត ។
- ផ្លែ ជួយកែអាការៈទល់លាមក ។